Managing Director message

អ៊ីអន ខេមបូឌា បានចាប់ផ្តើមបើកដំណើរការផ្សារទំនើបលក់ទំនិញទូទៅជាលើកដំបូងក្នុងប្រទេសកម្ពុជានៅខែមិថុនា ឆ្នាំ២០១៤។
នៅក្នុងឆ្នាំ២០១៨ យើងក៏មានគំរោងនឹងបើកដំណើរការផ្សារទំនើបអ៊ីអនទី២។ហើយទៅថ្ងៃអនាគត យើងនឹងធ្វើឲ្យអ៊ីអនក្លាយជាផ្សារទំនើបមួយដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន។
ដូច្នេះហើយ ដើម្បីអោយអតិថិជនងាយស្រួលធ្វើការទិញទំនិញដែលចាំបាច់សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនចំនាយពេលវេលាច្រើន ដំបូងយើងចាប់ផ្តើមបង្កើតផ្សារទំនើប និងហាងលក់ទំនិញឯកទេសផ្សេងៗនៅក្នុងទីក្រុងភ្នំពេញ ហើយយើងក៏នឹងមានគំរោងបើកហាងជាច្រើនទៀតនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ។
យើងក៏បានធ្វើការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសកម្ពុជា ដូចជាបញ្ហាភាពក្រីក្រ សុវត្ថិភាពចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ការគាំពារសុខភាព និងបរិស្ថាន តាមរយៈអាជីវកម្មរបស់យើងដែរ។
បច្ចុប្បន្ន កម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទំនិញដែលនាំចូលពីបរទេស។ ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងស្រុកអោយមានភាពរីកដុះដាល ទៅថ្ងៃអនាគត យើងនឹងអាចផលិតទំនិញក្នុងស្រុកដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អតិថិជនអាចជាវបានក្នុងតម្លៃសមរម្យ។
ភាពរីកចម្រើននៃឧស្សាហកម្មក្នុងស្រុក អាចជំរុញក្រុមហ៊ុនក្នុងស្រុកបង្កើនប្រាក់ចំណូល និងអាចបង្កើតឱកាសការងារបានយ៉ាងច្រើន។ អ៊ីអន ខេមបូឌាជាក្រុមហ៊ុនដែលកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងសហគមន៍ ក្នុងនាមជាក្រុមហ៊ុននៃប្រទេសកម្ពុជា។
ដើម្បីសម្រេចគោលដៅនេះ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់។ ទោះបីជាការបណ្តុះបណ្តាលត្រូវការចំនាយពេលវេលាក៏ពិតមែន ប៉ុន្តែវាក៏អាស្រ័យទៅលើកត្តាសង្គមផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបន្តសកម្មភាពនេះឥតឈប់ឈរ។
បុគ្គលិកអ៊ីអនគ្រប់រូបនឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីបម្រើជូនអតិថិជន ហើយ អ៊ីអន ខេមបូឌានឹងក្លាយជាក្រុមហ៊ុនដែលជាទីស្រលាញ់តែមួយគត់របស់សហគមន៍ ។

ពីអគ្គនាយក
អ៊ីអន ខេមបូឌា
ខេជិ អូណូ

AEON CAMBODIA CO.,LTD opened first General Merchandising store as Cambodia on June in 2014.
In 2018, we will opening of the second store.
For the future, we would like to be more familiar and indispensable to customer’s life.
Therefore, we will open supermarkets and specialty store throughout Cambodia so that customers can buy the merchandise what they need for their lives by short time.
It is the significance of our existence to solve social challenges in Cambodia (Poverty, Safe and secure foods, Infrastructure, Medical care, Environment) through our business.
At the present, Cambodia is dependent on import merchandise from overseas. However by raise domestic industries in Cambodia, we will produce domestically and make sure that customers can afford security and safety by an affordable prices.
If domestic industry grows, revenues of domestic companies will expand that will create employment. AEON Cambodia as Cambodian company is contributing to community.
For that goal, it is essential to train up 'people'.
Education takes time, however we have do to depend on the influenced by any external factors,
It is important to constantly go on continuously.
Our employees themselves will grow and work hard for our customers that becoming loved by community the one and only.

AEON CAMBODIA CO., LTD
Managing Director
Keiji Ono

イオンカンボジアは、2014年6月にカンボジア初の総合スーパーとして一号店を開店しました。
2018年には、2号店開店を控え、今後は、お客様にとって、より身近で生活に必要不可欠な存在になっていきたいと考えています。
そのためにも、お客様が生活に必要なものをショートタイムショッピングで買いそろえることができるよう、スーパーマーケットやスペシャリティストアをプノンペンを皮切りに、将来的にカンボジア各地に出店してまいります。
わたしたちの存在意義は、事業を通じて、カンボジアの社会的課題(貧困、安全・安心な食生活、インフラ、医療、環境)を解決していくことです。
現在、カンボジアは海外からの輸入品に依存している状態です。カンボジア国内企業の産業を一緒に育てていくことで、国内で生産を行い、安全・安心が担保できるものをお客様にお求めやすい価格で提供していくことが可能となります。
国内産業が育てば、国内企業の収益が拡大し、新たな雇用が生まれ、カンボジアの皆さんの暮らしが豊かになっていきます。イオンカンボジアはカンボジアの会社として、地域に貢献し続けようと思っています。
その目標のためには、「人」を育てることが必要不可欠です。
教育は時間がかかりますが、いかなる外的要因にも左右されずに、継続的に教育の機会を設けて、実施してまいります。
イオンで働くことで従業員自らが成長し、お客様のために努力し、地域に愛される存在となれるよう、イオンカンボジアはこれからも進んでまいります。

AEON CAMBODIA CO., LTD
Managing Director
大野 恵司