Floor concept

Anchor Tenant: General Merchandise Store [AEON] / ហាងលក់ទំនិញគ្រប់ប្រភេទ [អ៊ីអន]

In the Anchor tenant, General Merchandise Store [AEON], will provide a big shopping area for enriching the new life style of the customers by offering the various products and services from apparel, house-keeping goods, foods as well as leisure goods.

នៅក្នុងហាងទំនិញ [អ៊ីអន] យើងខ្ញុំបង្កើតនូវភាពសប្បាយរីករាយក្នុងការទិញទំនិញ និង រចនាបថថ្មីនៃជីវិត តាមរយៈការផ្តល់ជូននូវទំនិញយ៉ាងសំបូរបែប និង សេវាកម្ម លើផ្នែកសំលៀកបំពាក់, ម្ហូបអាហារ, បរិក្ខារប្រើប្រាស់ក្នុងផ្ទះនិងសំភារៈសំរាប់ដំនើរកំសាន្តជាដើម។

Ground Floor / ជាន់ផ្ទាល់ដី៖

will provide a big supermarket for customer daily life, mainly foods.
In this floor, we offer many ingredients foods local and international including Japanese ingredient to satisfy customer. More importantly, we also offer catered space for individual and family customer to enjoy their life style with our [Delica World], Bakery and the other Specialty Stores. 

នឹងផ្តល់ជូននូវទីតាំងលក់សំភារៈ សំបូរបែបសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសគឺម្ហូបអាហារ។ ផ្នែកខាងក្នុងហាង អតិថិជនអាចរកទិញនូវគ្រឿងទេស ដែលជាផលិតក្នុងស្រុក និង ផលិតផលបរទេស រួមបញ្ចូលទាំងផលិតផលរបស់ប្រទេស ជប៉ុន។ លើសពីនេះទៅទៀត អ៊ីអនមាន ទីតាំងលក់ម្ហូបអាហារ [ពិភពដេលីកា]  ហាងនំ និងហាងមួយចំនួនទៀត ដែលឆ្លើយតបទៅនឹងតំរូវការប្រចាំថ្ងៃរបស់អតិថិជន។

 

1st floor / ជាន់ទី១៖

Will provide convenience shopping zone to facilitate to working ladies from 20s to 30s.
Various categories product are offered includes cosmetics with counseling service, men and ladies’ apparel, accessory fashion items and so on to support the total coordination.
We provide the highly specialized men’s fashion and casual wear.

នឹងផ្តល់ជូននូវទីតាំងសំរាប់ការទិញទំនិញដែលមានងាយស្រួល សំរាប់ ស្ត្រីដែលមានភាពមមាញឹកដោយអាចស្វែងរកទំនិញទាំងនោះ ក្នុងរយៈពេល ត្រឹមតែ 20 ទៅ 30វិនាទី តែប៉ុណ្ណោះ។

ជាមួយនិងការផ្តល់ជូននូវទំនិញជាច្រើនមុខរួមមាន គ្រឿងសំអាង និងសេវាប្រឹក្សាយោបល់ សំលៀកបំពាក់ បុរស នារី និង គ្រឿងលំអទាន់សម័យ ផ្សេងៗទៀត។

 

2nd floor / ជាន់ទី២៖

will provide electronics, household, and toys with a big space. Customers can find all the products and services easily. Our professional staffs will support to answer and help customer to choose the right products. Also, there is a big kid and baby shop where specialize on babies and kids products. Next to indoor, the entertainment space will be offered for the kids as well.
We are well-stocked with housewares.

នឹងផ្តល់ជូននូវទីតំាង លក់គ្រឿងអេឡិចត្រូនិច បរិក្ខាប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កេ្មងលេង ដ៏ធំទូលាយ។ 

អតិថិជនអាចស្វែងរកទិញទំនិញអេឡិចត្រូនិច គ្រប់ ប្រភេទ។ ជាមួយនឹងការផ្តល់ជូននូវបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងការឆ្លើយតប និងជួយប្រឹក្សា ដូចនេះ អតិថិជនអាចធ្វើការជ្រើសនូវទំនិញដែល ល្អនិង ត្រឹមត្រូវស្របតាមតំរូវការ។ លើសពីនេះ ហាងយើងខ្ញុំក៏មានផ្តល់ជូនទីតាំងយ៉ាងធំទូលាយ ដែលមានលក់នូវ សំភារៈ សំរាប់ទារកនិងកុមារផងដែរ។ ជាប់ច្រកចូល យើងខ្ញុំមានផ្តល់ជូននូវទីកន្លែងកំសាន្តសម្រាប់កុមារ ដែលអាចធ្វើអោយពួកគេមានភាពសប្បាយរីករាយ។